ព័ត៌មានទាន់ហេតុការណ៍៖

លោហិតសិល្បៈនៃព្រះអយ្យកា និងព្រះនត្តាក្សត្រី (ដំណក់ឈាមសិល្បៈនៃលោកយាយ និងចៅស្រី)

ចែករំលែក៖

ភ្នំពេញ៖ ព្រះឆាយាលក្ខណ៍នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក និងព្រះនត្តាក្សត្រីរបស់ព្រះអង្គគឺ អ្នកអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ម៉ូនីកា ក្នុងព្រះពស្តអប្សរា។
អ្នកអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ម៉ូនីកា គឺជាបុត្រីនៃព្រះអង្គម្ចាស់ សុីសុវត្ថិ ជីវ័ន្តណាឬទ្ធិ (ព្រះអង្គជាព្រះបុត្រានៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងស្តេចក្រុមហ្លួងសុីសុវត្ថិ ជីវ័ន្តមុនីរក្ស)។

ដូច្នេះ អ្នកអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ម៉ូនីកា ជាព្រះនត្តាក្សត្រីទួតនៃព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋព្រះវររាជបិតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

ដោយ៖ សិលា


ចែករំលែក៖