ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតអាមេរិក​ លោកត្រាំប្រកាសស្តីពីការរក្សាអំណាច​​បង្កក្តីបារម្ភយ៉ាងខ្លាំង

ចែករំលែក៖

អន្តរជាតិ៖ គណៈកម្មការឃោសនាបោះឆ្នោត ​របស់បេក្ខភាពចូ បៃឌិន​ បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ក្រោយពេលលោកត្រាំប្រកាសស្តីពីការផ្ទេរអំណាចដោយសន្តិភាព។
តាមសារព័ត៌មាន CNN និង CNBC ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី​២៣ ខែកញ្ញា​ បានប្រកាសថា​ លោកមិនសន្យា​ផ្ទេរអំណាចដោយសន្តិភាព​ ក្រោយការបោះឆ្នោត​នោះទេ។ សកម្មភាពខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំង​ ខ្លាចលោកត្រាំមិនព្រមចុះចេញពីអំណាចក្រោយចាញ់ឆ្នោត ក្នុងការបោះឆ្នោនាថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមអ្នកសារព័ត៌មានបានសួរលោកត្រាំថា តើលោកនឹងផ្ទេរអំណាចដោយសន្តិភាព​តាមមូលដ្ឋានគ្រិះនៃលទ្ធិប្រជាធិបតេយ្យ​ឬទេ? លោកត្រាំបានលើកឡើងថា «យើងនឹងត្រូ​វរង់ចាំមើលថារឿងអ្វីនឹងកើតឡើង»។
កាលពីខែមុន លោកត្រាំ​ បានបដិសេធ​​ឆ្លើយសំណួរពីក្រុមអ្នកសារព័ត៌មានថា តើលោកទទួលស្គាល់លទ្ធផលបោះឆ្នោត ​ដែរឬទេ ប្រសិនបើលោកចាញ់ឆ្នោត​​ នៅក្នុងការបោះឆ្នោតនាថ្ងៃទី​៣ខែវិច្ឆិកា។ លោកត្រាំ ធ្លាប់បានលើកឡើងថា លោកអាចនឹងបន្ត​កាន់អំណាច​បន្ថែម​១អាណត្តិទៀត តាមរដ្ឋធម្មនុញ្ញរបស់អាមេរិក ។
លោកត្រាំ​ មិនបានធានា​ដល់ដំណើរការ​ផ្លាស់ប្តូរអំណាច​ដោយសន្តិភាពនោះឡើយដែលជាហេតុបង្កឲ្យគណបក្សប្រជាធិបតេយ្យបារម្ភយ៉ាងខ្លាំង​។ សកម្មភាពនោះនឹងប៉ះពាល់ដល់បិតាប្រជាធិបតេយ្យ​លើពិភពលោក​៕ដោយ៖ធី រីណា


ចែករំលែក៖