ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងនារីរងគ្រោះករណីលួងលោមដើម្បីរួមភេទ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឃាត់ខ្លួនជនសង្ស័យម្នាក់ដោយបានសុំការអនុញ្ញាតពីលោកខាំ សុផារីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងក្នុងករណីលួងលោមដើម្បីរួមភេទ។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា ជនសង្ស័យមានឈ្មោះស៊ុន រតនា ហៅគង់ រតនា រស់នៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិហាន់ជ័យ១ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ចំណែកនារីរងគ្រោះមានឈ្មោះស. ស.យ.  អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រៃទទឹង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពបន្តថា នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០អធិការនគរបាលស្រុករមាសហែកបានទទួលពាក្យបណ្ដឹងពីនារីរងគ្រោះ ពីបទលួងលោមដើម្បីរួមភេទប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែកញ្ញាឆ្នាំ  រហូតដល់ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ២០២០នៅចំណុចភូមិព្រៃទទឹង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពបន្តថា បន្ទាប់ពីទទួលពាក្យបណ្ដឹងភ្លាមសមត្ថកិច្ចនគរបាលស្រុកបានសុំការអនុញ្ញាតពីលោកខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងធ្វើការឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នក្រោយពីសមត្ថកិច្ចបានសាកសួររួចក៏បានឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋានគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖