ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឱ វណ្ណឌី​ន ប្រាប់​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​ថា កម្ពុជា​បាន​ទប់ស្កាត់​យ៉ាង​មាន​ប្រសិទ្ធភាព នូវ​ការរីក​រាលដាល​វីរុស​កូ​វីដ​-១៩

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ម្សិលមុិញនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ដែល​ដឹកនាំ​ដោយ ឯកអគ្គរដ្ឋទូត មៃ​ឃើ​ល មី​ចា​ឡាក់ (Michael Michalak) អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​គ្រប់គ្រង​ប្រចាំ​តំបន់ (US-ABC) តាមរយៈ​វីដេអូ​អន​ឡាញ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល ដោយបាន​ជម្រាបជូន​ក្រុមប្រឹក្សា​ពី​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការងារ​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​-​កូ​វីដ​១៩​។​
សូមរម្លឹកថា៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ក្រសួងសុខាភិបាល ប្រកាសថា មិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ថ្មី និងមិនមានអ្នកជាសះស្បេីយថ្មីដូចគ្នា៕

ដោយ៖ សិលា


ចែករំលែក៖