ព័ត៌មានទាន់ហេតុការណ៍៖

ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ជាជាងបង្ហូរឈាមលើសមរភូមិប្រយុទ្ធ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ វគ្គហ្វឹកហ្វឹនបំប៉នពង្រឹង វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ បានធ្វើយុទ្ធដំណើរទ័ពពង្រឹងសមត្ថភាព កាយសម្បទាដល់សិក្ខាកាម ដែលមានរយះចម្ងាយ ៧គីឡូម៉ែត្រ សាកល្បង ដោយមានភ្ជាប់ជាមួយ អាវុធ គ្រាប់ សម្ភារផ្ទាល់ខ្លួន វគ្គហ្វឹកហ្វឹននេះបានចាប់ផ្តើមហ្វឹកហ្វឹនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នឹងបញ្ចប់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ខាងមុខ ដោយចល័តធ្វើយុទ្ធដំណើរទ័ពតាមរថយន្ត៦៥គីឡូម៉ែត្រ និងចល័តដោយថ្មើរជើង២៥គីឡូម៉ែត្រ ព្រមទាំងបាញ់គ្រាប់ពិត នៅទីលានបាញ់គ្រាប់ពិតរបស់កងពកតូចថ្មើរចើងលេខ៥១ ស្ថិតនៅភ្នំផ្គាំ ភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្រៅពីការងារហ្វឹកហ្វឺន សក្ខាកាមវគ្គនេះក៏បានចូលរួមសកម្មចុះជួយប្រជាពលរដ្ឋរងគ្រោះមហន្តរាយធម្មជាតិ ដូចជា ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ និងទឹកជំនន់ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖