ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខចូលលួចគាស់ទូដែកលួចលុយអស់ជាង២ពាន់ដុល្លារក្នុងរោងចក្រវ៉ាយអិនថិច

ចែករំលែក៖

ខេត្តកណ្ដាល៖ជនសង្ស័យមិនស្គាល់អត្តសញ្ញាណចូលគាស់ទូដែកក្នុងរោងចក្រ វ៉ាយអិនថិច លួចលុយអស់ជាង២ពាន់ដុល្លារ ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង៦និង៣០នាទី
ស្ថិតក្នុងភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុក ពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ា ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខងារ ប្រធានផ្នែកគ្រប់គ្រងទូទៅ មានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងបុរីបឹងបៃតង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។

ដោយឡែកសម្ភារ:បាត់បង់មាន៖ប្រាក់ដុល្លារជាង២ពាន់ដុល្លារនិងដុំទប់ភ្លើងកុំព្យូទ័រ១គ្រឿង ។
ប្រភពដដែលបន្តថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ វ៉ា ចិន្តា ជាប្រធានផ្នែកគ្រប់គ្រងទូទៅនៅរោងចក្រវ៉ាយអិនថិច បានចូលមកធ្វើការនៅក្នុងបន្ទប់ជាន់ខាង
ក្រោម ពេលនោះ មានបុគ្គលិកឈ្មោះ.ប៊ុត សូរីតា ភេទស្រីអាយុ២៣ឆ្នាំ ជាជំនួយការ បានចូលមកធ្វើការក្នុងបន្ទប់មុន​ ហើយឃើញសម្ភាររាយប៉ាយ​ និងឃើញស្នាមគាស់ថតតុ បាត់ដុំទប់ភ្លើងកុំព្យូទ័រ០១ និងស្នាមគាស់ទូដែកសម្រាប់ដាក់លុយរបើកហើយលុយនៅក្នុងទូនោះបាត់អស់រលីង រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ កន្លែងកើតហេតុតែម្តង។
ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍ បានចុះស្រាវជ្រាវរកជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖