ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់លួចម៉ូតូគេបាន១៥ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ត្រូវម្ចាស់ម៉ូតូឃាត់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ច កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ បន្ទាប់ពីលួចម៉ូតូគេបានហេីយគេចខ្លួនចំនួន១៥ថ្ងៃ។ 

ជនសង្ស័យឈ្មោះ  សេង គឹមលី  ភេទស្រី អាយុ១៧ឆ្នាំ  ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ង៉ាម ស្រស់ ភេទស្រី  ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនារីរូបស្រស់ខាងលើបានធ្វើសកម្មភាពលួចយកម៉ូតូហុងដាសង់ប៊ិច ពាក់ស្លាកលេខ ១BG-4896  ពណ៌ខ្មៅមួយគ្រឿងចេញពីបរិវេណបន្ទប់ជួលនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  រួចព្យាយាមគេចខ្លួនរហូតបាន១៥ថ្ងៃ ទើបម្ចាស់ជិះម៉ូតូតាមបណ្តោយផ្លូវវេងស្រេងខាងលើប្រទះឃើញនារីជាជនសង្ស័យខាងលើជិះម៉ូតូរបស់ខ្លួនក៏នាំគ្នាឃាត់ភ្លាមៗនិងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី២ មកនាំយកទៅសួរនាំតែម្តង។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖