អន្តរជាតិ៖ បើគិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ឡើងដល់ជាង១លាននាក់ហើយ ខណៈករណីសរុបមានជាង៣៣លានករណី និងសះស្បើយជិត២៥លាននាក់។
សូមជម្រាបថា ប្រទេសដែលឆ្លងច្រើនជាងគេ៖
១. សហរដ្ឋអាមេរិក៖ ជាង៧.៣លានករណី
២. ឥណ្ឌា៖ ជាង៦លានករណី
៣. ប្រេស៊ីល៖ ជាង៤.៧លានករណី
៤. រុស្ស៊ី៖ ជាង១.១លានករណី
៥. កូឡុំប៊ី៖ ជាង៨១ម៉ឺនករណី
ប្រទេសដែលមានករណីស្លាប់ច្រើនជាងគេ៖
១. សហរដ្ឋអាមេរិក៖ ជិត២១ម៉ឺននាក់
២. ប្រេស៊ីល៖ ជាង១៤ម៉ឺននាក់
៣. ឥណ្ឌា៖ ជាង៩៥០០០នាក់
៤. ម៉ិកស៊ិក៖ ជាង៧៦០០០នាក់
៥. ចក្រភពអង់គ្លេស៖ ជិត៤២០០០នាក់
តួលេខនៅបណ្តាប្រទេសអាស៊ាន៖
១. ហ្វីលីពីន៖ ជាង៣០ម៉ឺនករណី (ស្លាប់ជាង៥៣០០នាក់, សះស្បើយជាង២៥ម៉ឺននាក់)
២. ឥណ្ឌូណេស៊ី៖ ជាង២៧.៥ម៉ឺនករណី (ស្លាប់ជាង១ម៉ឺននាក់, សះស្បើយជាង២០ម៉ឺននាក់)
៣.សិង្ហបុរី៖ ជិត៥៨០០០ករណី (ស្លាប់២៧នាក់, សះស្បើយជាង៥៧០០០នាក់)
៤. ម៉ាឡេស៊ី៖ ជិត១១០០០ករណី (ស្លាប់១៣៤នាក់, សះស្បើយជិត៩៩០០នាក់)
៥. មីយ៉ាន់ម៉ា៖ ជាង១ម៉ឺនករណី (ស្លាប់២២៦នាក់, សះស្បើយជិត២៩០០នាក់)
៦. ថៃ៖ ៣៥២៣ករណី (ស្លាប់៥៩នាក់, សះស្បើយជិត៣៤០០នាក់)
៧. វៀតណាម៖ ១០៧៤ករណី (ស្លាប់៣៥នាក់, សះស្បើយជិត១ពាន់នាក់)
៨. កម្ពុជា៖ ២៧៦ករណី (សះស្បើយ២៧៥នាក់)
៩. ព្រុយណេ៖ ១៤៦ករណី (ស្លាប់៣នាក់,សះស្បើយ១៤២នាក់)
១០. ឡាវ៖ ២៣ករណី (សះស្បើយ២២នាក់) ។
គួរបញ្ជាក់ថា ប្រទេសដែល ប៉ះពាល់ខ្លាំងជាងគេលើពិភពលោក អាមេរិកឥណ្ឌា និងប្រេស៊ីល ខណៈហ្វីលីពីន និងឥណ្ឌូណេស៊ី រងគ្រោះខ្លាំងជាងគេនៅអាស៊ាន ៕ដោយ៖ស តារា