ព័ត៌មានទាន់ហេតុការណ៍៖

កាំជ្រួចមីស៊ីល ធ្លាក់ចំផ្ទះពលរដ្ឋនៅអុីរ៉ាក់ ស្លាប់មួយគ្រួសារ​៥នាក់

ចែករំលែក៖

ជារឿងអកុសល កំាជ្រួមចមីស៊ីល បានធ្លាក់ចំផ្ទះពលរដ្ឋ​ បណ្តាលឲ្យកុមារ​៣នាក់និងស្រ្តី២នាក់ ក្នុងគ្រួសារមួយនៅប្រទេសអុីរ៉ាក់ស្លាប់​ កាលពីថ្ងៃទី​២៨ខែកញ្ញា ។ មីស៊ីលខាងលើគឺសំដៅទៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាដាត ដែលជាទីតាំងឈរជើងនៃកម្លាំងទាហានអាមេរិក​។ ប៉ុន្តែមីស៊ីលមិនទៅដល់គោលដៅក៏ធ្លាក់លើផ្ទះពលរដ្ឋ​។
នេះជាករណីថ្មីបំផុត​ក្នុងចំណោមនៃការវាយប្រហារដោយមីស៊ីលទៅលើទីតាំងនានារបស់អាមេរិក ក្នុងទឹកដីអុីរ៉ាក់ ។ ការវាយប្រហារកើតឡើង ក្រោយពេលទីក្រុងវ៉ាស៊ីនតោន ព្រមានបិទស្ថានកុងស៊ុល និងដកទាហាន​៣ពាន់នាក់ចេញពីប្រទេសអុីរ៉ាក់​។
ពលរដ្ឋស្លាប់និងរបួសដោយសារតែការវាយប្រហារ បែបនេះ​បានថយចុះ​ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ ដូច្នេះ ករណីមីស៊ីលធ្លាក់ចំផ្ទះពលរដ្ឋ កាលពីថ្ងៃទី​២៨ខែកញ្ញា គឺជារឿងថ្មីបំផុត ។
មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួននៅឡើយទេ​។

កម្លាំងទាហានអុីរ៉ាក់បានប្រកាសថា​ក្រុម​ជ្រុលនិយមដែលរស់នៅក្រៅប្រព័ន្ធច្បាប់បានព្យាយាមបង្កភាពចលាចល​ដល់ពលរដ្ឋអុីរ៉ាក់​។
ចាប់តាំងពីខែតុលាឆ្នាំ​២០១៩ មកដល់ខែកក្កដាឆ្នាំ​២០២០​មានការវាយប្រហារដោយមីស៊ីលចំនួន​៣៩លើកទៅលើទីតាំងអាមេរិក​ក្នុងប្រទេសអុីរ៉ាក់​ ។ មន្ត្រីយោធាអាមេរិក​បានបញ្ជាក់ថា​ក្រុមប្រដាប់អាវុធស្និទ្ធនឹងប្រទេសអុីរ៉ង់​ ជាអ្នកវាយប្រហារ​​៕

ដោយ៖ធី រីណា


ចែករំលែក៖