ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរួមចំណែកបរិច្ចាគសម្ភារ:សុវត្តិភាព ជូនមន្ទីពេទ្យទូទាំង25ខេត្តក្រុង និង បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តគាំទ្រ វិស័យសុខាភិបាលកម្ពុជា

ចែករំលែក៖

រាជធានីភ្នំពេញ៖ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា​ បាន​បរិច្ចាគ​សម្ភារៈសុវត្ថិភាព ដែលមានគុណភាពខ្ពស់នូវម៉ាស់ 3M N95 ចំនួន ១២​៥០០ ម៉ាស់ និង ជេលលាងដៃគុណភាពខ្ពស់ ចំនួន​១២០០ដប ដល់​ក្រសួងសុខាភិបាល ដើម្បីជួយ​ការពារ​មន្ត្រីសុខាភិបាលដែល​បម្រើការជួរមុខ ក្នុងរាជធានីខេត្ត ទូទាំង​ប្រទេស ដែលជាមន្ទីពេទ្យទទួលព្យាបាលជំងឺកូវីដ១៩។

ពិធីប្រគល់​សម្ភារៈសុវត្ថិភាពនេះ ត្រូវបានរៀបចំឡើង​កាលពីថ្ងៃទី ២៨ ខែកញ្ញា ក្រោម​​អធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និង​អគ្គនាយក​ចាត់តាំង ក្រុមហ៊ុន ព្រូដិនសល​កម្ពុជាលោក Sanjay Chakrabarty

ក្រសួងសុខាភិបាល បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌របស់ក្រុមហ៊ុន ដែលបញ្ជាក់នូវវប្បធម៌នៃការចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការពារ ទប់ស្កាត់ និងឆ្លើយតបការរាលត្បាតនៃជំងឺកូវីដ១៩ ឲ្យបានកាន់តែមានប្រសិទ្ធិភាព។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖ «វិស័យឯកជនបានជួយបរិច្ចាគបរិក្ខាពេទ្យ មធ្យោបាយដឹកជញ្ជូន និងថ្នាំបាញ់សម្លាប់មេរោគ។ នេះគឺជាកាយវិការមនុស្សធម៌ល្អមួយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។»

ការ​បរិច្ចាគពីសំណាក់​ក្រុមហ៊ុនឯកជននានា រាប់បញ្ចូលទាំង​ក្រុមហ៊ុនព្រូដិនសល​កម្ពុជា នាពេលនេះផង គឺជាការ​រួមចំណែក​ធំ​នៅក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩។ រហូត​មកទល់នឹងពេលនេះ យើងទទួលបានជោគជ័យ​​​ក្នុងការ​ទប់ទល់នឹង​ការ​រីករាលដាល​​នៃជំងឺនេះ ប៉ុន្តែយើង​ត្រូវតែបន្ត​ប្រុង​ប្រយ័ត្ន​ និង​បន្ត​កិច្ច​ខិត​ខំប្រឹង​ប្រែង​​ក្នុងការ​ទប់ស្កាត់ជំងឺឆ្លងនេះតទៅទៀត

លោក Sanjay Chakrabarty មានប្រសាសន៍ថា៖ «នៅ ព្រូដិនសលកម្ពុជា បេសកកម្មចំបងរបស់យើង គឺជួយការពារអតិថិជន និងសហគមន៍របស់យើងប្រឆាំងនឹងព្រឹត្តិការណ៍ដែលមិនបានរំពឹងទុក។ ស្របជាមួយបេសកកម្មរបស់យើង យើងជួយការពារ​មន្ត្រីសុខាភិបាលជួរមុខ តាមរយៈការ​ផ្ដល់នូវ​សម្ភារការពារ​ខ្លួនដែលមានគុណភាពខ្ពស់​ការបរិច្ចាគនេះគឺជាគំនិតផ្ដួចផ្ដើមមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមជាច្រើនផៀត ដែលយើងបានដាក់ចេញក្នុងឆ្នាំនេះ ដើម្បីជួយដល់អ្នកពាក់ព័ន្ធរបស់យើង។ ឧទាហរណ៍ យើងបានចូលរួមក្នុងសម្ព័ន្ធធានារ៉ាប់រងប្រឆាំងនិងជំងឺកូវីដ១៩ ដើម្បីជួយផ្តល់ការការពាផ្នែកហិរញ្ញវត្ថុដល់អ្នកដំណើរមកកាន់ប្រទេសកម្ពុជាដោយមិនចាំបាច់បារម្ភលើការចំណាយផ្នែកវេជ្ជសាស្ត្រ។​ យើងបានដាក់ចេញនូវវិធានការណ៍ជំនួយសង្គ្រោះបន្ទាន់ប្រឆាំងជំងឺកូវីដ១៩ ដើម្បីជួយដល់អតិថិជនរបស់យើង ដែលមានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ។ យើងក៏បានបន្ថែម និងពង្រីកវិសាលភាពនៃការការពាររបស់យើងសម្រាប់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។ យើងសូមកោតសរសើរចំពោះវិធានការឆ្លើយតប ប្រឆាំងនិងការរីករាលដាលនៃជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា ហើយមកដល់ពេលនេះ យើងនៅតែបន្តគាំទ្រដល់ក្រសួងនានា និងក្រុមអង្គការសង្គមស៊ីវិល ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។»

ការ​បរិច្ចាគនេះ គឺជា​ផ្នែកមួយនៃ​មូលនិធិ​ ព្រូដិនស៍ ដែលមានទឹកប្រាក់ ២.៥ លាន​ដុល្លារ​ សហរដ្ឋអាមេរិក ដែលមូលនិធិនេះ​ត្រូវ​បានបែងចែក​ទៅតាមប្រទេសដែលជាទីផ្សារ ​របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងគោលដៅគាំទ្រ​ដល់​គម្រោង​មនុស្សធម៌ និង​សហគមន៍​​ ដើម្បីដោះស្រាយផលប៉ះពាល់​ភ្លាមៗពីជំងឺ​រាត​ត្បាត​នេះ ក៏ដូចជា​ដោះស្រាយ​ផលវិបាក​ផ្នែកសង្គម និង​សេដ្ឋកិច្ចដែលកើតចេញពីជំងឺនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា ​នឹង​បរិច្ចាគមូលនិធិ​មួយចំនួនទៀតដែលបានមកពីមូលនិធិព្រូដិនស៍ ដែលជាដៃគូ​អភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនព្រូ ដិនសល ​ក្នុងទ្វីបអាស៊ី និងអាហ្វ្រិកដើម្បីគាំទ្រ​ដល់​អង្គការ​ដៃគូមិនរកប្រាក់ចំណូលនានា ​ សម្រាប់កិច្ច​ការ​របស់​អង្គការ​ទាំងនោះ ក្នុងការ​សម្រាល​ផលប៉ះពាល់ពីសំណាក់ជំងឺរាតត្បាតនេះ​មក​លើ​សហគមន៍នានា​ក្នុង​ប្រទេស​កម្ពុជា។

មូលនិធិព្រូដិនស៍ ​បាន​អនុវត្ត​គម្រោងមួយចំនួន​ផងដែរ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមានបំណង​លើក​កម្ពស់​​ការអប់រំ សុខភាព និង​សុវត្ថិភាព ចាប់តាំងពី​ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ក្នុង​ប្រទេស​កម្ពុជានៅក្នុងឆ្នាំ ២០១៣ មក។

ក្នុងនោះរួមមានកម្មវិធីអប់រំហិរញ្ញវត្ថុ​សម្រាប់កុមារ​ ឆាឈីង (Cha-Ching Money Smart Kids) សហការជាមួួយក្រសួងអប់រំ យុវជន និង កីឡា​​ តាមរយៈអង្កការ សិទ្ធកុមារ (Child Right Foundation); កម្មវិធីជំហាន​សុវត្ថិភាព (SAFE STEPS) ដែលផ្ដល់ព័ត៌មានសំខាន់ៗ​​​ឲ្យ​សាធារណជន​បាន​ដឹងអំពី​សុវត្ថិភាព​នៅតាម​ដងផ្លូវ និង​ការ​ត្រៀម​លក្ខណៈសម្រាប់​គ្រោះមហន្តរាយ​ធម្មជាតិជាដើម; កម្មវិធី អំណាន ដំបូង (First Read)ដែលជាកម្មវិធីអប់រំ​កុមារតូច សហការជាមួយអង្គការ​សង្គ្រោះ​កុមារ (Save the Children) កម្នវិធី សាលារៀនសុវត្ថិភាព សហការជាមួយអង្គការ ផ្លែន អន្តរជាតិ (Plan International) និង​កម្មវិធីជា​ច្រើនផ្សេងទៀត​ទាក់ទងនឹង​សុខភាព អប់រំ និង​ហិរញ្ញវត្ថុ ជាដើម។ គម្រោងទាំងអស់នេះ​​ទទួលបាន​ការ​ទ្រទ្រង់ពីសំណាក់បុគ្គលិក​ក្រុមហ៊ុនព្រូដិនសល​កម្ពុជា  ដែលស្ម័គ្រ​ចិត្ត​ចំណាយពេល​វេលា និង​កម្លាំងកាយចិត្ត ដើម្បីធានាថា គម្រោងនេះ​ទទួលបាន​លទ្ធផល និង​ប្រសិទ្ធភាព​ក្នុងកម្រិត​អតិបរមា។

អំពីក្រុមហ៊ុនព្រូដិនសល​កម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការ​អតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។​ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។ 

ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ជាក្រុមហ៊ុនអន្តរជាតិផ្នែកសេវាកម្មហិរញ្ញវត្ថុ ដែលបច្ចុបន្នកំពុងបម្រើសេវាធានារ៉ាប់រងដល់អតិថិជនជាង ២៤ លាននាក់នៅទូទាំងពិភពលោក ហើយមានទ្រព្យសម្បត្តិ ៨២៥ ពាន់លានដុល្លារអាមេរិក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនផ្ទាល់ (គិតត្រឹមថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៧)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី  មិនមានទំនាក់ទំនងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហិរញ្ញវត្ថុ (Prudential Financial)  ជាក្រុមហ៊ុនដែលមានទីតាំងអាជីវកម្មធំបំផុតរបស់ខ្លួន នៅសហរដ្ឋអាមេរិក។

អំពីមូលនិធិព្រូដិនស៍

មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្រ្វិក។  បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ  សុខភាព  និងសុវត្ថិភាព។  មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់  ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត  ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល  រដ្ឋាភិបាល  និងវិស័យឯកជន  ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ ប្រើប្រាស់ទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល  ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះ  កាន់តែមានសុខសុវត្ថិភាព  និងភាពធន់មាំជាងមុន។  មូលនិធិនេះគឺជាអង្គការសប្បុរសធម៌  ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។

សម្រាប់ព័ត៌មានបន្ថែម  សូមចូលទៅកាន់  www.prudencefoundation.com


ចែករំលែក៖