ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះថ្មក្រោមឈើលើខូចខាតផ្ទះទាំងស្រុងនឹងឆេះប្រាក់ដុល្លារប្រាក់រៀលមួយចំនួន

ចែករំលែក៖

ខេត្តសៀមរាប៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង  កាលពីម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុង ភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ហើយត្រូវបានសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់រលត់ទៅវិញនៅម៉ោង១១ព្រឹកថ្ងៃដដែល។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះ ឈ្មោះ បូ វុទ្ឋី ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅទីកន្លែងកើតហេតុ ។

សមត្ថកិច្ចបន្តទៀតថាមូលហេតុដែលបង្កឲ្យកើតមានអគ្គិភ័យនេះគឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយឆេះធុងហ្គាស បន្តទៀតទើបបណ្តាលឲ្យឆេះកាន់តែខ្លាំង ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានទំហំ ៧ម៉ែត្រ x ១២ម៉ែត្រ សាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលក្បឿង ត្រូវបានឆេះខូចខាតទាំងស្រុង ប្រាក់ដុល្លារចំនួន៥.០០០ដុល្លារ ប្រាក់ខ្មែរ ចំនួន ៣០លានរៀល និងសម្ភារគ្រឿងសង្ហារឹម តុ ទូ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនធំ។

សមត្ថកិច្ចអន្តរាគមន៍ពន្លត់បានឲ្យដឹងដែរថា នៅក្នុងប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកជីក្រែង ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត ។ កិច្ចសហការចូលរួមពន្លត់មាន៖ កម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ និងប្រជាពលរដ្ឋ៕ជ្រោយពេជ្រ


ចែករំលែក៖