ខេត្តព្រះសីហនុ៖នៅវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះរបស់មូលដ្ឋានស្រុកព្រៃនប់ ខេត្តព្រះសីហនុ សហការជាមួយកម្លាំងចម្រុះការពារសត្វព្រៃដឹកនាំដោយលោក ហេង គឹមឆាយ ប្រធានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យ និង បង្ក្រាបការលក់ដូរសត្វព្រៃនៅតាមអាហារដ្ឋានមួយចំនួនរួមមាន៖
អាហារដ្ឋាន ស្រីម៉ៅ កំពង់ស្មាច់ , អាហារដ្ឋានណាណា និង អាហារដ្ឋាន៣៣៣ ក្នុងស្រុកព្រៃនប់ រកឃើញនិងដកហូតសាច់សត្វព្រៃមួយចំនួន យកមកធ្វើការដុតបំផ្លាញចោលភ្លាមៗតាមនីតិវិធី។
មន្ត្រីថ្លែងថាករណីនេះ ចំពោះម្ចាស់ទីតាំងពាក់ព័ន្ធនឹងការលក់ដូរសាច់សត្វព្រៃនេះ តម្រូវឲ្យធ្វើកិច្ចសន្យា និង ធ្វើការផាកពិន័យជាប្រាក់បង់ចូលថវិកាជាតិតាមច្បាប់ ៕ឆ្លាម សមុទ្រ