ព័ត៌មានទាន់ហេតុការណ៍៖

សិង្ហបុរី សម្រេចដំឡើងពន្ធលើអគ្គិសនីក្នុងត្រីមាសទី ៤ នៃឆ្នាំ២០២០ គឺ ២២.៩៣សេនក្នុងមួយគីឡូវ៉ាត់ម៉ោង (kWh)

ចែករំលែក៖

អន្តរជាតិ៖ បើតាមសេចក្តីប្រកាសពីក្រុមហ៊ុនថាមពលសិង្ហបុរី SP Group បានបញ្ជាក់ថា ពន្ធលើអគ្គិសនីសម្រាប់ប្រជាជនសិង្ហបុរី ក្នុងមួយគ្រួសារនឹងត្រូវដំឡើង .៣ភាគរយ លើសពីត្រីមាសមុនៗ ដោយគិតចាប់ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនថាមពលសិង្ហបុរី SP Group បានគូសបញ្ជាក់ថា ដោយមិនរាប់បញ្ចូលពន្ធលើសេវា និងទំនិញ(GST) ពន្ធលើអគ្គិសនីនឹងត្រូវដំឡើងពី ១៩.៦សេន ដល់ ២១.៤៣សេនក្នុងមួយគីឡូវ៉ាត់ម៉ោង ឬស្មើនឹងការកើនឡើងបន្ថែម .៨៣សេនសម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០២០។

សូមបញ្ជាក់ថា បើរាប់បញ្ចូលទាំងពន្ធ GST ទៀតនោះ អត្រាពន្ធអគ្គិសនីក្នុងត្រីមាសទី នៃឆ្នាំ២០២០គឺ ២២.៩៣សេនក្នុងមួយគីឡូវ៉ាត់ម៉ោង(kWh) ដែលមានន័យថា វិក្ក័យបត្រប្រើប្រាស់អគ្គិសនីជាមធ្យមប្រចាំខែ សម្រាប់គ្រួសារនៅក្នុងផ្ទះដែលមានបួនបន្ទប់ នឹងត្រូវដំឡើង.០១ដុល្លារសិង្ហបុរី ឬស្មើនឹង .១២ដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលពន្ធ GST៕ដោយ៖ស តារា


ចែករំលែក៖