ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កងកម្លាំងទាំងអស់ ត្រូវតែចូលរួមវគ្គបណ្តុះបណ្តាល និងហ្វឹកហាត់ជាប្រចាំ ដើម្បីបង្កើននូវចំណេះដឹង និងសមត្ថភាព ក្នុងគោលបំណងធានាការការពារឲ្យបាននូវសុខសន្តិភាពជូនប្រជាពលដ្ឋ ជាពិសេសត្រូវធានាការពារឲ្យបាននូវសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ-អន្តរជាតិ និង ប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ឯក ស ថេត តែងរម្លឹកថា៖ មន្ត្រីក្រោមឱវាទតែងតែត្រូវការយកចិត្តទុកដាក់ និងលេីកទឹកចិត្តពីសំណាក់ប្រធានអង្គភាព ។
មន្ត្រីល្អត្រូវបានលេីកទឹកចិត្តដោយការសរសេីរ ដំឡេីងតួនាទី និងឋានន្តរសក្តិ ប៉ុន្តែមន្ត្រីអសកម្ម ឬល្មេីសច្បាប់មិនត្រូវលេីកលែងឡេីយ ។
ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា មន្ត្រីទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែគោរពច្បាប់ និងគោរពវិន័យកងកម្លាំង បេីល្មេីសច្បាប់នឹងទទួលពិន័យកងកម្លាំង បេីល្មេីសធ្ងន់ធ្ងរនឹងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ រួចបន្តអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានការលេីកលែងឡេីយ ៕
ដោយ៖ សុខ ខេមរា