ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តមណ្ឌលគិរីនាំ​អ្នកទោស​មក​ឆែកឆេរ​លំនៅឋានរកឃើញ​ថ្នាំញៀន​២០៥,៤០​ក្រាម​លាក់ទុក​ក្នុង​កូន​ធុងបាស់

ចែករំលែក៖

ខេត្តមណ្ឌលគិរី​៖ កម្លាំង​ផ្នែក​ជំនាញកា​រិ​យា​ល័យប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ពាន​មានជ័យ ដឹកនាំ​សម្របសម្រួល​នីតិវិធីដោយ​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ចុះ​អនុវត្តដីកា​បង្គាប់​ឱ្យ​ឆែកឆេរ​លំនៅឋាននិង​ដីកា​បង្គាប់​ឲ្យ​នាំ​ជន​ត្រូវ​ចោទ​មក​ធ្វើការ​ឆែកឆេរ​លំនៅឋាន​(​ផ្ទះជួល​) ក្នុង​សំណុំរឿង​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​ដា​រី និង​ឈ្មោះ ជា ផា​លី​ណែ​ត​ នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ចម្ការតែ សង្កាត់​ស្ពាន​មាន​ជ័​យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នាម៉ោង​១០ព្រឹកថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ​ហើយជាលទ្ធផល​នៃ​ការឆែកឆេរ (​លើក​ទី​២) បាន​រកឃើញ​សារធាតុ​សង្ស័យថា​ជាសារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លាចំនួន​២​កញ្ចប់​ស្មើនឹង​២០៥,៤០​ក្រាមនៅក្នុង​កូន​ធុងបាស់​។​
​សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ១.​សារធាតុ​សង្ស័យជាសារធាតុ​ញៀន​​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កញ្ចប់​ស្មើនឹង​២០៥,៤០​ក្រាម (​ថ្លឹង​រួច​) ២.​កូន​ធុងបាស់ ចំនួន​១​គ្រឿង​។​
បន្ទាប់ពីឆែកឆេររួចលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ជា​អ្នក​កសាង​សំណុំរឿង​​ចាត់ការបន្ត​តាម​នីតិវិធី​៕ជ្រោយពេជ្រ


ចែករំលែក៖