ព័ត៌មានទាន់ហេតុការណ៍៖

បារាំង រុស្ស៊ី និង​អាមេរិក កំពុង​ព្យាយាម​រក​ដំណោះស្រាយ ​ដើម្បី​ការបញ្ចប់​ជម្លោះ​រវាង​អា​មេ​នី និង​អា​ហ្សុែបៃ​ហ្ស​ង់

ចែករំលែក៖

អន្តរជាតិ៖ ប្រទេសមហាអំណាចចំនួន៣ ក្នុងនោះមាន៖ បារាំង រុស្ស៊ី និងអាមេរិក កំពុងព្យាយាមរកដំណោះស្រាយដើម្បីការបញ្ចប់ជម្លោះរវាងអាមេនីនិងអា​ហ្សុែបៃហ្សង់ ដោយបារម្ភខ្លាចការប្រយុទ្ធគ្នារវាងកម្លាំងប្រទេសទាំង២ក្លាយជាសង្គ្រាមតំបន់

បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា៖ប្រទេសមហាអំណាចទាំងនេះ បានជួបជជែកគ្នាជាបន្ទាន់នាទីក្រុងហ្សឺណែវនៅថ្ងៃទី ខែតុលា និងបន្តជំនួបជាថ្មីនៅទីក្រុងមូស្គូនៅថ្ងៃទី១២ ខែតុលាខណៈដែលរដ្ឋមន្ត្រីការបរទេសបារាំង តំណាងរុស្ស៊ី និងសហរដ្ឋអាមេរិកដែលជាសហប្រធានក្រុមមីនស្កិ៍ ដែលធ្លាប់ដោះស្រាយជម្លោះរវាងអាមេនីនិងអា​ហ្សុែបៃហ្សង់កាលពីជាង៣០ឆ្នាំមុន ដើម្បីព្យាយាមបញ្ចុះបញ្ចូលភាគីសង្គ្រាមទាំងសងខាងឲ្យចារបទឈប់បាញ់

រដ្ឋមន្ត្រីការបរទេបារាំង លោក Jean-Yves Le Drian បាននិយាយនៅចំពោះមុខគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាថា«​យើងចង់ឲ្យអ្នកទាំងអស់យល់ថា វាជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាក្នុងការបញ្ឈប់ការវាយប្រហារដោយគ្មានលក្ខខណ្ឌ និងចាប់ផ្តើមការចរចា​»​ប៉ុន្តែរដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ ពុំបានបញ្ជាក់ឲ្យច្បាស់ទេថា តំណាងអាមេនី និងអា​ហ្សុែបៃហ្សង់ នឹងចូលរួមជំនួបដែលប្រទេសទាំងបានរៀបចំឡើយ

ចំណែកឯអា​ហ្សុែបៃហ្សង់ ក៏បានអះអាងថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួននឹងធ្វើដំណើរទៅហ្សឺណែវ នៅថ្ងៃទី ខែតុលា ចំពោះជំនួបនៅថ្ងៃទី១២ ខែតុលាវិញ អាមេនីក៏អះអាងដែរថា រដ្ឋមន្ត្រីរបស់ខ្លួននឹងទៅមូស្គូ ប៉ុន្តែបញ្ជាក់ថា នឹងមិនជួបជាមួយរដ្ឋមន្ត្រីការបរទេសអា​ហ្សុែបៃហ្សង់ឡើយ

សូមជម្រាបថា ចំពោះការចង់ជ្រោមជ្រែង រកបទឈប់បាញ់រវាងភាគីជម្លោះទាំង ដោយបារាំង រុស្ស៊ី និងអាមេរិកនេះ តួគីដែលជាសម្ព័ន្ធមិត្តរបស់អា​ហ្សុែបៃហ្សង់ បានចេញមកប្រតិកម្ម ដោយចោទប្រទេសទាំមិនខ្វល់នឹងជម្លោះតាំងតែពីដើម ដូច្នេះមិនគួរពាក់ព័ន្ធចូលរួមរកដំណោះស្រាយឡើយប៉ុន្តែភ្លាមៗ រដ្ឋមន្រ្តីការបរទេសបារាំង ក៏បានប្រតិកម្មតបវិញថា៖ ការណ៍ដែលតួគីចូលពាក់ព័ន្ធដោយយោធាក្នុងជម្លោះ នឹងធ្វើឲ្យការប្រយុទ្ធនេះទៅជាជម្លោះអន្តរជាតិ

ដោយឡែកជុំវិញរឿងខាងលើនេះ ប្រធានាធិបតីអា​ហ្សុែបៃហ្សង់ ក៏បានអះអាងថា ប្រទេសលោកនឹងចូលតុចរចាជាមួយអាមេនី លុះត្រាតែយុទ្ធនាការយោធាទ្រង់ទ្រាយធំបានបញ្ចប់ និងចង់ឲ្យតួគីចូលរួមក្នុងការពិភាក្សាដែរ អា​ហ្សុែបៃហ្សង់ ក៏ទាមទារឲ្យអាមេនីដកទ័ពចេញពីតំបន់Nagorno-Karabakh និងតំបន់ឯទៀតក្នុងទឹកដីខ្លួន ចំណែកឯលក្ខខណ្ឌសម្រាប់ការចរចាបទឈប់បាញ់អាមេនី ប្រទេសនេះទាមទារឲ្យតួគីដែលជាសម្ព័ន្ធមិត្តអា​ហ្សុែបៃហ្សង់ដកខ្លួនពីជម្លោះ ក៏ដូចជាដកទាហានស៊ីឈ្នួល និងភេរវជនចេញ

ក្រោមច្បាប់អន្តរជាតិ តំបន់​Nagorno-Karabakh ជាទឹកដីរបស់អា​ហ្សុែបៃហ្សង់ ប៉ុន្តែគ្រប់គ្រងដោយក្រុមឧទ្ទាមដែលផ្តាច់ខ្លួន ទោះស្ថិតក្នុងដៃអា​ហ្សុែបៃហ្សង់ក្ដី តំបន់នេះមានជនជាតិអាមេនីភាគច្រើនភាគរស់នៅ

គួររម្លឹកផងដែរថា ការប្រយុទ្ធគ្នារវាងអាមេនី និងអា​ហ្សុែបៃហ្សង់ នៅក្នុងតំបន់ជម្លោះ Nagorno-Karabakh ចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញាមកបណ្តាលឲ្យមានមនុស្សស្លាប់៣៦០នាក់ រួមមានទាហាន៣២០នាក់ ជនស៊ីវិល១៩នាក់ បន្ថែមពីនេះ ជនស៊ីវិលអា​ហ្សុែបៃហ្សង់២៨នាក់ ក៏បាត់បង់ជីវិតផងដែរក្នុងការវាយប្រហារដោយក្រុមឧទ្ទាម ការប្រយុទ្ធគ្នារវាងកងទ័ពទាំង ក៏កាន់តែរីកធំទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការបាញ់ផ្លោងចូលក្នុងទឹកដីដែលមិនស្ថិតក្នុងតំបន់ជម្លោះដោយ៖ស តារា


ចែករំលែក៖