ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ឆ្នាំងបង្ក្រាបករណីជួញដូរនិងចែកចាយថ្នាំញៀន ឃាត់ខ្លួនមនុស្ស២នាក់ ដកហូតថ្នាំញៀន១៣កញ្ចប់ និងកាំភ្លើងAK47 មួយដើម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងដោយមានការសម្របសម្រួលពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ហ៊ុល វាសនា ស្នងការរងទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងលោក ពៅ ស៊ីផាន់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលស្រុករលាប្អៀរ កាលពីវេលាម៉ោង ១៨:៣០នាទីល្ងាចថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀនមួយករណីនៅក្នុងភូមិកំបុត ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមទាំងថ្នាំញៀនចំនួន ១៣កញ្ចប់និងកាំភ្លើង AK47ស្វាយបត់១ដើម ម៉ូតូមួយគ្រឿង។ជនសង្ស័យដែលកម្លាំងសមត្ថកិច្វឃាត់ខ្លួនបានមានឈ្មោះ សុខ សាវី ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះ ថេង សីហា ភេទប្រុស អាយុ២៩ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងកសាងសុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖សសម


ចែករំលែក៖