ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌព្រែកព្នៅចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងរថយន្តចតនៅលើចិញ្ចើមផ្លូវតំបន់ផ្សារព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់សុខ សម្បតិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដាក់បទបញ្ជាឲ្យកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងរថយន្តចតនៅលើចិញ្ចើមផ្លូវ (តំបន់ផ្សារព្រែកព្នៅ) នៅតាមបណ្តោយផ្លូវលេខ១៥១ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណ:និងបង្កការកកស្ទះចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥១ ខាងលើ។ រដ្ឋបាលខណ្ឌព្រែកព្នៅក៏បានជួនដំណឹងដល់បងប្អូនអាជីវករនិងម្ទាស់រថយន្តដែលមិនគោរពតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌ រដ្ឋបាលខណ្ឌត្រូវតែអនុវត្តចាត់វិធានការយ៉ាងតឹងរឹងទៅតាមផ្លូវច្បាប់និងដកហូតសម្ភាររបស់បងប្អូនអាជីវករមករក្សាទុកនៅរដ្ឋបាលខណ្ឌ និងមិនទទួលខុសត្រូវលើការខូចខាតឬបាត់បង់ឡើយ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖