ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តឡិចសុីសមិនប្រកាន់ស្ដាំបុករថយន្តកាមរីឆ្លាមបើកបញ្ច្រាសគ្នារបួសមនុស្ស២នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តឡិចសុីសដែលបើកមិនប្រកាន់ស្ដាំទៅបុករថយន្តកាមរីឆ្លាមដែលកំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដោយរងរបួសមនុស្ស២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រលប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ១៣៦-១៣៧លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា រថយន្តបង្កហេតុមានម្ចាស់ឈ្មោះ អ៊ុំ សារ៉េត អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ចំណែករថយន្តម៉ាកឡិចស៊ីសRX៣០០  ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AL-៨៧៦១ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ចំពោះអ្នកបើករថយន្តកាមរីឆ្លាមពណ៌ទឹកមាស ពាក់ស្លាកលេខ កណ្តាល ២A-៤៥៥៥ បើកបរដោយឈ្មោះគង់ សំណាង រស់នៅភូមិស្រះវង់   សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីសRX៣០០  ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AL-៨៧៦១ បើកនៅចន្លោះគីឡូម៉ែត្រ លេខ១៣៦និង១៣៧លើផ្លូវជាតិលេខ១ ដោយមិនប្រកាន់ស្តាំស្រាប់តែទៅបុករថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ កណ្តាល ២A-៤៥៥៥ ដែលបើកក្នុងទិសដៅបញ្រ្ចាសគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

បន្ទាប់មកអ្នករងរបួសទាំង២នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

សមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមធ្យោបាយរថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖យឹម សុថាន


ចែករំលែក៖