ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកនេះថា៖ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖

– កម្ពស់ទឹកខាងមុខទ្វារ ៥,៥០ ម៉ែត្រ​ ស្រកចុះ​ ១,១៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០

– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧០ ម៉ែត្រ

– កម្ពស់ទឹកខាងក្រោយទ្វារ ៨,៣១ ម៉ែត្រ​ ។ 

សូមជម្រាបថា៖ ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ៕

ដោយ៖ សិលា


ចែករំលែក៖