ព័ត៌មានទាន់ហេតុការណ៍៖

ទាហានរុស្ស៊ីស្រវឹងស្រាបើករថពាសដែកបុកទម្លុះរបង អាកាសយានដ្ឋានអន្តរជាតិ

ចែករំលែក៖

ទាហានរុស្ស៊ីមួយរូបស្រវឹងស្រាបានបើករថពាសដែក BMP-3 បុកទម្លុះជញ្ជាំងរបងអាកាសយានដ្ឋានអន្តរជាតិ ។
សារព័ត៌មាន​ Drive នៅថ្ងៃទី ២៣ខែតុលាបានបង្ហោះឃ្លីបវីដេអូបង្ហាញឲ្យឃើញថា រថពាសដែក​ BMP-3 បានបុកទម្លុះពេញទំហឹង​ដោយសារតែអ្នកបញ្ជាផ្ទាល់បានស្រវឹងស្រា។ ហេតុការណ៍ខាងលើកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Volgograd ប្រទេសរុស្ស៊ី។
ហេតុការណ៍ខាងលើកើតឡើងតាំងពីថ្ងៃទី​២០ ខែតុលា​មកម៉្លេះ ប៉ុន្តែឃ្លីបវីដេអូ​ថតបានដោយកាមេរ៉ាសុវត្ថិភាពទើបតែបានផ្សព្វ​ផ្សាយ​។ នៅពេលរថពាសដែBMP-3 ចូលដល់ក្បែររបងគួរតែឈប់ ប៉ុន្តែបែរជាបន្ថែមល្បឿនបុកទម្លុះតែម្តង។
សារព័ត៌មាន​រុស្ស៊ីBaza ​បានផ្សាយថា រថពាសដែកខាងលើធ្វើដំណើរទៅកាន់ទីតាំងធ្វើសមយុទ្ធ មុនពេលហេតុការណ៍ខាងលើកើតឡើង។ នៅពេលនេះ គេមិនទាន់ដឹងថាហេតុអ្វីបានជារថពាសដែកនេះ បង្វែងផ្លូវនោះឡើយ។ ហេតុការណ៍បុកទម្លុះរបងមិនធ្វើឲ្យប៉ះពាល់ដល់ការហោះហើរនោះទេ។
ទាហានស្រវឹងស្រាបញ្ជារថពាសដែកនោះត្រូវបានចាប់ខ្លួន ហើយអាចនឹងទទួលទោសធ្ងន់​ដោយសារតែការធ្វេសប្រហែសរបស់ខ្លួន​៕ដោយ៖ធី រីណា


ចែករំលែក៖