ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាហាងលក់ទំនិញនៅអាមេរិក បិទទ្វារចាក់សោខ្លាចមានបាតុកម្មវាយប្រហារចូលយកអីវ៉ាន់

ចែករំលែក៖

      អាមេរិក៖ ជាលើកដំបូងនៅទឹកដីអាមេរិក ដែលបណ្តាហាងលក់ទំនិញសំខាន់​ៗ ផ្សារទំនើបបានសម្រេចបិទទ្វារ យកក្តារមកបាំងគ្រប់ទីកន្លែង​ ខ្លាច​ក្រោយពេលបោះឆ្នោតមានបាតុកម្ម ក្លាយជាហិង្សា​វាយប្រហារ ឆក់ប្លន់ យកអីវ៉ាន់នៅក្នុងហាង។
រនាំងការពារហាងលក់ទំនិញនានានៅអាមេរិក គឺយកក្តារមកបាំងពីក្រៅ មិនហ៊ានទុកកញ្ចក់​ដូចមុនទៀតឡើយ​ដែលក្រុមបាតុករអាចវាយកម្ទេច ហើយចូលយកអីវ៉ាន់។ ការបោះឆ្នោតអាមេរិកនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ នឹងចូលមកដល់ ហើយហាងលក់ទំនិញបានបិទទ្វារតាំងពីពេលនេះទៅ។
មនុស្សជាច្រើនបានព្យាករថា ការបោះឆ្នោតឆ្នាំ​២០២០នេះនឹងមានបញ្ហាជាច្រើនកើត​ឡើងនៅអាមេរិក ហើយអាចនឹងមានមហាបាតុកម្មកើតឡើងផងដែរ ​។ ទាំងនោះហើយបានជាបណ្តា ក្រុមហ៊ុន ហាងលក់ទំនិញនានាត្រៀមផែនការរួចជាស្រេច។
កន្លងមក មានបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅអាមេរិក មានផ្សារទំនើប ហាងលក់ទំនិញជាច្រើន ត្រូវខាតបង់ដោយសារតែក្រុមបាតុករវាយប្រហារចូលហាងលក់ទំនិញ យកអីវ៉ាន់តាមចិត្ត​។ ទាំងនោះហើយទើបពលរដ្ឋអាមេរិកត្រៀមទុកជាមុន ខ្លាចមានករណីបែបនេះកើតឡើង​៕

ដោយ៖ធី រីណា


ចែករំលែក៖