ព័ត៌មានទាន់ហេតុការណ៍៖

លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងអញ្ជើញចុះពិនិត្យការដាក់ប្រព័ន្ធលូរំដោះទឹក០១ខ្សែថ្មីទៀត ជូនបងប្អូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងអញ្ជើញចុះពិនិត្យការដាក់ប្រព័ន្ធលូរំដោះទឹក០១ខ្សែថ្មីទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងក្រុមទី០១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ក្នុងនោះដែលោកចៅសង្កាត់គោកឃ្លាងក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយសង្កាត់គោកឃ្លាង ទាំងថវិកាមួយចំនួន ហើយសាលាសង្កាត់បានបំពេញបន្ថែម។

ធ្វើយ៉ាងណាឲ្យការដាក់លូនេះបានរួចរាល់មួយរយភាគរយ។ លោកចៅសង្កាត់បានបន្តឲ្យដឹងទៀតថាលោកនិងបន្តចុះពិនិត្យក្នុងមូលដ្ឋានបន្តទៀតដើម្បីស្តារប្រឡាយដាក់លូរំដោះទឹកជួយសំរួលដល់ការលំបាករបស់បងប្អូន៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖