ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ ព្យុះទី១៩ ឈ្មោះ ហ្គោនី ( GONI ) ព្យុះនេះពុំមានឥទ្ធិលមកលើប្រទេសកម្ពុជាទេ នៅថ្ងៃទី៥-៦ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ យោងការសង្កេតតាមដាន ស្ថានភាពអាកាសធាតុឃើញថា    ជ្រលងសម្ពាធខ្ពស់ ពីប្រទេសចិន បានរំកិលចុះនិងលាតសន្ធឹងលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ  និងប្រទេសវៀតណាម ។ ចំណែកនៅក្នុងសមុទ្រចិនខាងត្បូង  ព្យុះទី១៩ ឈ្មោះ ហ្គោនី ( GONI ) បាននឹងកំពុងធ្វើដំណើរ ឆ្ពោះមកទិសខាងលិច ។ តាមការព្យាករ ព្យុះនេះថមថយអស់ឥទ្ធិពល នៅពេលចូលដល់ លើភាគកណ្តាលប្រទេសវៀតណាម នៅ ថ្ងៃទី៥-៦ ខែវិច្ឆិកា ។ ព្យុះនេះពុំមានឥទ្ធិលមកលើប្រទេសកម្ពុជាទេ ។

ស្ថានភាពបែបនេះធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
បណ្តាខេត្តនានាមានភ្លៀងខ្សោយដោយអន្លើ ។ លើកលែងតែថ្ងៃទី ៦-៧ ខែវិច្ឆិកា  នៅផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្សោយទៅមធ្យម ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ហភាពអតិបរមា មានពី  ២៧-២៩ °C
នឹងអាចមានភ្លៀងខ្សោយទៅមធ្យមនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
ស្ទើរតែពុំមានភ្លៀង ។ លើកលែងតែ នៅៃថ្ងទី ៦-៧ ខែវិច្ឆិកា អាចមានភ្លៀងខ្សោយទៅមធ្យម ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណៈជនជ្រាបជាព័ត៌មាន ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖