ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបុរសខ្មែរម្នាក់ រកឃើញគ្រឿងញៀនជាង៧គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធី ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ និង បង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវ៥A បូរី លឹម ឈាងហាក់ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអោយដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ។ វត្ថុតាងចាប់យកបាន រួមមាន សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៧គីឡូក្រាម៦២២ក្រាម ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ចេស្តា


ចែករំលែក៖