ព័ត៌មានទាន់ហេតុការណ៍៖

ចោរថ្លើមធំ៣នាក់ឆ្លងដែនពីខ្មែរទៅលួចកាច់សោ.ក ម៉ូតូ ខ្មែរគ្នាឯងនៅផ្សារថៃ អស់លក្ខណសមត្ថកិច្ចឃាត់ខ្លួនវ៉ៃខ្នោះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្តកិច្ចនគរបាលស្រុកកំរៀងបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះក្នុងករណីបានបាត់ម៉ូតូ១គ្រឿងនៅចំណុចផ្សារថៃ ភូមិបានឡែម ឃុំថេបនិមិត្រខេត្តចន្ទបុរីប្រទេសថៃកាលពីថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២០ ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាមៗ រួចមកកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌរបស់អធិការដ្ឋាននគរបាលស្រុកកំរៀងបានសហការជាមួយកម្លាំងប៉ុស្តិរដ្ឋបាលបឹងរាំងព្រមទាំងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍ស្វាយចេកចុះស្រាវជ្រាវរហូតរកមុខសញ្ញាឃើញ ក៏បានឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២០ បន្ទាប់ក៏បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីសាកសួរបន្ត ។

នគរបាលជំនាញស្រុកកំរៀងបានបន្តថា ជនសង្ស័យដែលចូលលួចកាច់កម៉ូតូនោះមាន៖ទី១.ឈ្មោះ ខឿម រ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ. ទី២.ឈ្មោះធឿន ស្វិត ភេទប្រុស អាយុ ២២ឆ្នាំ និងទី៣.ឈ្មោះសែម ចាន់ធា ហៅស្កូវ ភេទប្រុស អាយុ៣៤ឆ្នាំ ទាំង៣នាក់រស់នៅក្នុងភូមិដូង ភូមិអូរដា ក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរកម្មករ។
ក្រោយការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចដកហូតបានឧបករណ៍កាច់សោរម៉ូតូចំនួន ២ និងម៉ូតូចំនួន ១គ្រឿងផងដែរ មានម៉ាកហុងដាឃ្លីក ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ: ២y-០៧៥២ ។ជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាព
កាច់សោ.កយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែនដោយសារពួកគេអត់លុយទិញគ្រឿងញៀនជក់និងអត់លុយសងគេផង។ ចំណែកជនរងគ្រោះមានឈ្មោះ សេង កញ្ញា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ចំពោះមុខជនសង្ស័យនិងវត្ថុតាងដែលពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញបានកសាងសុំណុំរឿងដើម្បីបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តតាមនីតិវិធី៕ស សារ៉េត


ចែករំលែក៖