ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងគ្រឿងញៀនស្រុកពញាក្រែកឃាត់​ខ្លួន​ជនសង្ស័យ​២នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហ​ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោងកាង  និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលម្លូរ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បាមចុះបង្ក្រាបជាក់ស្តែងករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្រឡៅច្រឹង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ 

ការ​បង្ក្រាបធ្វេីឡេីងនៅវេលាម៉ោង១៥​និង១០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់ដកហូតម្សៅក្រាមពណ៌សសង្ស័យថាជាថ្នាំញៀនបានចំនួន៣៧កញ្ចប់​ ។ 

ជនសង្ស័យ២នាក់ដែលត្រូវកម្លាំង​សមត្ថកិច្ចឃាត់ខ្លួន​ក្នុងខណៈពេលចុះល្បាតចល័តនៅក្នុងភូមិសាស្រ្ត​របស់ខ្លួននោះមាន ១.ឈ្មោះ គុយ ប៉េងហ៊ាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេ.ស ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ និង២-ឈ្មោះ ថន ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្របែក ឃុំទឹកជ្រៅ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដកហូតបានម្សៅក្រាមពណ៌ស សង្ស័យថាជាថ្នាំញៀនចំនួន៣៧​កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន​បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី​ ៕​  ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖