ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរាប់រយនាក់នៅទីក្រុង Portland នាំគ្នាធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍

ចែករំលែក៖

ក្រោយបញ្ចប់ការបោះឆ្នោត ពលរដ្ឋជាច្រើននៅទីក្រុងPortland ​ក្នុងរដ្ឋ​ Oregon នៅយប់ថ្ងៃទី​៣ខែតុលា បន្ទាបពីបោះឆ្នោតរួចក៏នាំគ្នាធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ ។ ពលរដ្ឋដែលចូលរួមធ្វើបាតុកម្មនោះមិនពាក់ម៉ាស់ការពារឡើយ។
ជាមួយគ្នានេះដែរពលរដ្ឋជាច្រើន ក៏បានរង់ចាំលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក​ ដែលអាចផ្លាស់ប្តូរនយោបាយដឹកនាំល្អប្រសើរជាងមុន។
នៅពេលនេះដែរ ប្រធានាធិបតីដូណាល់ ត្រាំ​ក៏បានថ្លែងសុន្ទរកថានៅសេតវិមានពីការបោះឆ្នោត ។ លោកត្រាំបានប្រកាសថានេះជាសន្និសីទកាសែតយឺតបំផុត​របស់លោក។លោកបន្តទៀតថា «ខ្ញុំសូមអរគុណដល់ពលរដ្ឋអាមេរិក​ ដែលបន្តស្រឡាញ់គាំទ្រខ្ញុំ។ ប៉ុន្តែក៏មានមនុស្សមួយក្រុមអាក្រក់ ហើយយើងមិនអាចឈរឱបដៃមើលឡើយ»។
លោកត្រាំបន្តទៀតថា «ពេលដំបូងយើងគ្មានសង្ឃឹមឈ្នះនៅក្នុងរដ្ឋ ហ្លរីដា ដែលមានដល់ទៅ​២៩កៅអីតំណាងនោះឡើយ តែទីបំផុតយើងបានឈ្នះ»។
គិតមកដល់វេលាម៉ោង​២និង​៣០នាទីម៉ោងនៅក្នុងប្រទេសកម្ពុជា​ លទ្ធផលបោះឆ្នោតនៅអាមេរិក រក្សាដដែលគឺលោកបៃឌិនទទួលបាន ២៣៨ ។ចំណែកលោកត្រាំទទួលបាន​២១៣​កៅអីតំណាង​៕

ដោយ៖ធី រីណា


ចែករំលែក៖