ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាមិនធម្មតាមែន៖ លោកអ្នកអាចជិះ​ឧទ្ធម្ភាគចក្រ​មើល​ប្រាសាទអង្គរវត្ត ត្រឹម៨នាទី​ តើត្រូវ​ចាយ​លុយ​អស់​ប៉ុន្មាន?

ចែករំលែក៖

ខេត្តសៀមរាប៖ ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​​មួយ​ដ៏​អស្ចារ្យ​កាត់​ថ្លៃ​មិន​បាន​របស់​ប្រទេស​កម្ពុជា គឺខេត្តសៀមរាប ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​លាន​នាក់​ឲ្យ​ទៅ​ទស្សនា​រៀងរាល់​ឆ្នាំ។ ដោយការ​កម្សាន្ត​ នៅ​ខេត្តសៀមរាប​មួយនេះ គឺមាន​ច្រើន​មធ្យោបាយ​​ដូចជា៖ ការធ្វើដំណើរ​ថ្មើរ​ជើង ការ​ជិះ​កង់–ម៉ូតូ ការ​ជិះ​រថយន្ត ឬ​ការ​ជិះ​ទូក​​ ជា​ដើម។ យ៉ាង​ណា​មិញការ​គយគន់​ទីក្រុង​ដ៏​ស្រស់​ស្អាត​​ពី​លើ​អាកាស​ប្រហែល​​ជា​បទ​ពិសោធន៍​​ថ្មី​ប្លែក​មួយ​បែប​សម្រាប់​មនុស្ស​មួយ​ចំនួន តែ​មិន​សម្រាប់​មនុស្ស​ទូទៅ​ឡើយព្រោះ​​​មធ្យោបាយ​កម្សាន្ត​​បែប​នេះ​មាន​តម្លៃ​ថ្លៃ​គួរ​សម​ណាស់​ដែរ។

ដោយឡែកបើ​លោកអ្នកចង់​ធ្វើ​ដំណើរ​កម្សាន្ត​ពី​លើ​អាកាស ​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​​ដ៏​អស្ចារ្យមួយនេះ តាម​រយៈ​ឧទ្ធម្ភាគចក្រ​ តើ​យើង​ត្រូវ​ចំណាយ​លុយ​អស់​ប៉ុន្មាន​ដែរ? ។

ជាក់ស្តែងបើយោង​តាម​វិបសាយ​ទេសចរណ៍​មួយ​ដែល​មាន​ឈ្មោះ​ថាHelicopersCambodia បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ តម្លៃ​នៃ​ការ​ជិះ​ឧទ្ធម្ភាគចក្រ​បែងចែក​ទៅ​តាម​​រយៈពេល​ដែល​​ភ្ញៀវ​ជិះ។

តោះចង់ដឹងពីតម្លៃ​ក្នុង​មនុស្ស​ម្នាក់​ចែក​ចេញ​ជា ៤ ដូច​ខាង​ក្រោម៖

ទី១ រយៈពេល​៨​នាទី តម្លៃ​១០០​ដុល្លារ (ទស្សនា​បាន​​១​កន្លែង​គឺ​ប្រាសាទ​អង្គរវត្ត)។

ទី២ រយៈពេល​១៤​នាទី តម្លៃ​១៦៥​ដុល្លារ (ទស្សនា​បាន​៥​កន្លែង)។

ទី៣ រយៈពេល​​២០​នាទី តម្លៃ​២៤០​ដុល្លារ (ទស្សនា​បាន​៦​កន្លែង)។

ទី៤ រយៈពេល​៣០​នាទី តម្លៃ​៣៥០​ដុល្លារ (ទស្សនា​បាន​៧​កន្លែង)៕

ដោយ៖សហការី


ចែករំលែក៖