ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបង្កើត​ទីតាំងទាហានជើងទឹកជាលើកដំបូងនៅមហាសមុទ្រឥណ្ឌា​

ចែករំលែក៖

រដ្ឋាភិបាល​រុស្ស៊ីបានប្រកាសថា ​ទីតាំងទាហានជើងទឹករបស់ខ្លួនបានបង្កើតឡើងក្នុងគោលដៅការពារ​ជាតិ​ រក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់​ ទប់ស្កាត់រាល់ការគំរាមកំហែងពីខាងក្រៅ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី ១៧ ខែវិច្ឆិកា​ បានអនុម័តឲ្យបង្កើតទីតាំងទាហានជើងទឹកដំបូងបំផុតរបស់រុស្ស៊ីនៅមហាសមុទ្រឥណ្ឌា​​ ដើម្បីពង្រីកឥទ្ធិពលយោធា នៅក្រៅប្រទេស។
ចំណែកទីតាំងនៅក្នុងប្រទេសស៊ូដង់គឺជាទីតាំងទីពីររបស់រុស្ស៊ី​​នៅក្រៅប្រទេស​បន្ទាប់ពីទីតាំង​នៅកំពង់ផែ​Tartus ប្រទេសស៊ីរី​។ រដ្ឋាភិបាលរុស្ស៊ី បានបញ្ជាក់​ថា​ ការដាក់ទីតាំងទាហានជើងទឹកនៅ​តំបន់សមុទ្រឥណ្ឌា​គឺដើម្បិរក្សាសន្តិសុខស្ថិរភាពនៅក្នុងតំបន់​។
រុស្ស៊ី​បានវាយតម្លៃខ្ពស់ចំពោះការបង្កើតទីតាំងទាហានជើងទឹកនៅឥណ្ឌា​ ហើយនេះជាពេលវេលា​ដែលត្រូវបង្ហាញវត្តមានក្នុងតំបន់​។
នៅពេលដែលរុស្ស៊ី​បង្កើតទីតាំងទាហានជើងទឹកនៅក្នុងមហាសមុទ្រឥណ្ឌា គឺជាទិតាំងទី​៣ ។ បើប្រៀបធៀបពីកម្លាំងយោធា រុស្ស៊ី មិនចាញ់អាមេរិកនោះឡើយ ប៉ុន្តែអាមេរិក​មានទីតាំងទាហាននៅក្រៅប្រទេសរាប់រយកន្លែង​​ ៕

ដោយ៖ធី រីណា


ចែករំលែក៖