ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបើកលឿនចុះ​ចំណោតត្រង់ចំណុច​ផ្លូវ​កោង​ដាច់​ហ្វ្រ័ង​បណ្តាលឱ្យក្រឡាប់​ស្លាប់​ម្នាក់របួសធ្ងន់​២នាក់

ចែករំលែក៖

ខេត្ត​កោះកុង​៖ រថយន្តធុនធំមួយគ្រឿងបើកលឿនចុះ​ចំណោតត្រង់ចំណុច​ផ្លូវ​កោង​ហើយដាច់​ហ្វ្រ័ង​ទៀតបណ្តាលឱ្យក្រឡាប់​ស្លាប់​ម្នាក់និងរបួសធ្ងន់​២នាក់។

ហេតុការណ៍នេះបានកើតឡើងនៅ​ម៉ោង ៦និង៣០នាទី​យប់ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើផ្លូវ​ជាតិ​លេខ៤៨ ត្រង់ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៨-១២៩ ស្ថិតក្នុងភូមិ​អន្លង់​វ៉ាក់ ឃុំ​តា​តៃ​ក្រោម ស្រុកកោះកុង ខេត្តកោះកុង។
រថយន្ត​បង្ក​ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទ​រថយន្តស្ទូច ពណ៌​ស ពាក់ស្លាកលេខ​កំពង់ស្ពឺ 3A-1158 អ្នក​បើ​កបរ​មិន​ស្គាល់​អត្តសញ្ញាណ (​បាន​រត់​គេចខ្លួនបាត់​)។ អ្នករួម​ដំណើ​រមានចំនួន៤​នាក់ ស្លាប់១​នាក់ (ប្រុស) របួសធ្ងន់២​នាក់​(ប្រុស​)មិនទាន់ស្គាល់​អត្តសញ្ញាណ​។
បន្ទាប់ពី​កើតហេតុ កម្លាំង​ជំនាញ​នៃអធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​តា​តៃ​ក្រោមចុះ​ធ្វើអន្តរាគមន៍​​ជួ​យស​ង្គ្រោះជនរងគ្រោះបញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ​និងសពជនរងគ្រោះសមត្ថកិច្ចធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យបងប្អូន​សាច់ញាតិយកទៅធ្វើបុណ្យ​តាម​ប្រពៃណី៕ជ្រោយពេជ្រ


ចែករំលែក៖