ភ្នំពេញ ៖ មានករណីផ្ទុះអាវុធបណ្តាលឱ្យបុរសសង្ហាវ័យ២៦ឆ្នាំម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២២ ខែវិថ្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១៩២៨ ត្រង់ចំណុចផ្សារដើមអម្ពិល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទើបតែមកពីប្រទេសកូរ៉េបានចំនួនប្រហែលជា២ខែប៉ុណ្ណោះ ដោយមកនៅជាមួយពូរបស់គាត់ដែលជាម្ចាស់ផ្ទះកើតហេតុ ប៉ុន្តែនៅព្រឹកថ្ងៃទី២២ ខែវិថ្ឆិកា ឆ្នាំ២០២០ ស្រាប់តែជនរងគ្រោះត្រូវគ្រាប់កាំភ្លើងដោយមិនទាន់ដឹងថាជាករណីធ្វើអត្តឃាតឬជាករណីឃាតកម្មនោះទេ។
សូមបញ្ជាក់ថា ពេលនេះយើងមិនទាន់ស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយនោះទេ ដោយសារសមត្ថកិច្ចកំពុងធ្វើការងារនេះយ៉ាងមមាញឹកបំផុត។
បច្ចុប្បន្នសពបានដឹកពីមន្ទីរពេទ្យយកមកផ្ទះកើតហេតុវិញ ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងនាយកដ្ឋាននៃក្រសួងមហាផ្ទៃកម្រិតធ្ងន់កំពុងស៊ើបរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ថាតើជនរងគ្រោះស្លាប់ពាក់ព័ន្ធទៅនឹងករណី ធ្វើអត្តឃាត ឬករណីឃាតកម្ម៕ដោយ៖ រ៉ារ៉ា