ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថ(កំបូល) លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា អមតុលាការកំពូល អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថជំនាន់ទី២៥ ដែលមានសិក្ខាកាមសរុបចំនួន ១០៧នាក់ ស្រី០៥ នាក់ វគ្គនេះសិក្សាមានរយៈពេល ៦ខែ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន(កំបូល) នាយកមជ្ឍមណ្ឌលហ្វឹកហ្វឺន (ភ្នំជុំរីករាយ) នាយការិយាល័យជំនាញលោកវរសេនីយ៍ត្រី
វ៉ាងសង់ម៉ារេស្គ(Vincent Mares)ទីប្រឹក្សាបារាំង អមបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែរមានការពាក់ព័ន្ធជាច្រើនរូបទៀត៕
ដោយ៖ សិលា