ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទ ១៥ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដូនពេញ មានកម្មវិធីប្រគល់អំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ យកមកចែកជូនដល់ប្រជាការពារខណ្ឌដូនពេញចំនួន ៩១នាក់។
ក្នុងកម្មវិធីនេះ បានប្រារព្វឡើងក្រោមការដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
សូមជម្រាបថា ក្នុងអំណោយទាំងនោះរួមមាន៖ ១.អង្ករចំនួន ២៥គីឡូក្រាម,២.ទឹកត្រីចំនួន ១យួរ ,៣.ទឹកស៊ីអុីវ ១យួរ និង ៤.ម៉ាសចំនួន ២ដុំ ៕ដោយ៖ស តារា