ព័ត៌មានទាន់ហេតុការណ៍៖

វិធានការទាន់ពេលវេលាជូនប្រជាពលរដ្ឋ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានទទួលសារពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានផ្តល់ព័ត៌មានបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ២ ដេីម្បីដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយ ផ្លូវលេខ ១៣៤ សង្កាត់ផ្សារដ៉េប៉ូទី២​ ខណ្ឌទួលគោក ដែលមានយាន្តដ្ឋានជួសជុលរថយន្តឈ្មោះ​ ជាងហេង និងឈ្មោះ សំ​ អឿន បានយកផ្លូវសាធារណ:ជាកន្លែងសម្រាប់ជួសជុលរថយន្ត​ជាមួយគ្នានោះដែរកម្លាំងសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកក៏បានធ្វេីការណែនាំអប់រំម្ចាស់អាជីវកម្មទាំងអស់​ មិនត្រូវយកផ្លូវសាធារណ:មកធ្វេីអាជីវកម្មដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កឲ្យមានការកកស្ទះដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋនោះទេ ៕

ដោយ៖ សិលា


ចែករំលែក៖