ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញបន្តចុះអប់រំណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ដែលមិនចូលរួមសហការជាមួយអាជ្ញាខណ្ឌ ក្នុងកាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងែ-១៩ នៅលើសួនច្បារវត្តបទុមវតី ។
ជាក់ស្តែង នៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ប្រមាណជា១០០នាក់ បន្តចុះធ្វើរដ្ឋបាលនៅលើសួនច្បារ មុខវត្តបទុមវតី ដែលយុវជនប្រុសស្រី បានផឹកសុីឡូឡា ពេញសួនច្បារ(អាចចាត់ទុកថាជាក្មេងទំនើង) និងដើម្បីធ្វើការប្រកាស អប់រំណែនាំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងអង្គុយលេងកម្សាន្តនៅលើសួនច្បារវត្តបទុមវត្តីដែលផ្ទុយនឹងគោលការណ៍ណែនាំរបស់អាជ្ញាធរខណ្ឌ ក្នុងកាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅលើសួនច្បារវត្តបទុមវតី ក៏ដូចជាទីសប្បាយភាពនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
ក្នុងនោះជាគោលការណ៍ លោក អភិបាលខណ្ឌ បានចាត់ឲ្យកម្លាំងចម្រុះ ធ្វើការប្រកាស ផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ ជំងឺរាតត្បាតកូវីដ-១៩ ដោយរក្សាគម្លាត ឲ្យបានត្រឹមត្រូវ និងមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំគ្នានៅលើសួនច្បារនោះទេ ៕
ដោយ៖ រ៉ារ៉ា