ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០នេះ បានបន្តឧបត្ថម្ភ ម៉ាសុីនកុំព្យូទ័រ០១គ្រឿង និងម៉ាសុីនព្រីន០១គ្រឿង ដល់លេខាធិការដ្ឋានអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រឡងប្រណាំងកងទ័ពជើងគោក ដើម្បីប្រើប្រាស់ បម្រើដល់កិច្ចការងារប្រចាំថ្ងៃរបស់អង្គភាព។
ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ត្រី យស់ នាង និងអនុសេនីយ៍ឯក វាំង សុភា ក្រុមការងារជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ៕
ដោយ៖ សិលា