ភ្នំពេញ៖ សម្រាប់កម្ចីថ្មី៖ ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ៥% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេស ដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២១ ។
ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និងការខ្ចីពី ប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២២ ។
ពិនិត្យ និងកែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ , ទាំងពីប្រភពខាង ក្រៅ និងខាងក្នុងស្រុក, ឱ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានវិញ សម្រាប់ឆ្នាំ២០២៣
• សម្រាប់កម្ចីចាស់៖ ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក , មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និងការ ដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២១ ។
ពិនិត្យ និងកែតម្រូវអត្រាពន្ធកាត់ទុកលើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពី ប្រភេទខាងក្រៅ និងខាងក្នុងស្រុក ធរមានវិញ នៅឆ្នាំ ២០២២ ។ , ឱ្យឡើងដល់កម្រិតធម្មតាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានវិញ សម្រាប់ឆ្នាំ២០២២។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ , គឺបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត គឺពីខែ មករា ដល់ខែ មីនា ឆ្នាំ ២០២១ ។
ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្តីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត ។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប់ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩ , លើស្ថានភាពសង្គម -សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកលលោក, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃ ជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវ វិធានការថ្មីៗបន្ថែមចាំបាច់នានា ក្រោមក្របខណ្ឌផែនការយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕
ដោយ៖សិលា