ព័ត៌មានទាន់ហេតុការណ៍៖

Modric ក្លាយជាកីឡាករមានវ័យចំណាស់ជាងគេទី៧របស់ក្លិប Real Madrid

ចែករំលែក៖

នៅពេលកុងត្រាថ្មីរបស់កីឡាករ Luka Modric ផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កីឡាករសញ្ជាតិក្រូអាតនេះនឹងមានអាយុ៣៦ឆ្នាំ ៩ខែនិង២១ថ្ងៃដែលធ្វើឱ្យគាត់ក្លាយជាកីឡាករចាស់ជាងគេក្នុងចំណោមអតីតកីឡាករទាំងរូប ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Real Madrid ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីថ្ងៃអាទិត្យទី២៧ ខែធ្នូ ឆ្នាំ២០២០។

វាជាក្តីសុបិន្តក្លាយជាការពិតសម្រាប់ Modric ដែលចង់បន្តកិច្ចសន្យាខណៈដែលរាងកាយរបស់គាត់អនុញ្ញាតឱ្យគាត់អាចបន្តលេងដូចបច្ចុប្បន្ន អតីតកីឡាករក្រុម Tottenham រូបនេះតែងតែនិយាយថា គាត់ចង់ចូលនិវត្តន៍នៅឯក្លិប Real Madrid ហើយមានន័យថា យ៉ាងហោចណាស់ត្រូវបន្តកិច្ចសន្យាជាថ្មីម្តងទៀតសម្រាប់គាត់

Modric ចង់លេងនៅប្រទេសកាតា សម្រាប់ព្រឹត្តិការណ៍ World Cup នៅខែវិច្ឆិកា ឆ្នាំ២០២២ មានន័យថា គាត់នឹងអាចនៅជាមួយក្លិបសម្រាប់ឆ្នាំ២០២២-២០២៣ ហើយគាត់សង្ឃឹមថា នឹងនៅជាមួយក្លិប Real Madrid បន្តទៀត។

ប៉ុន្តែបើមិនដូច្នោះទេគាត់នៅតែក្លាយជាកីឡាករចាស់ជាងគេក្នុងចំណោមអតីតកីឡាករទាំង៧រូបរបស់ក្លិបដដែល។

អ្នកដែលចាស់ជាងគេគឺអតីតកីឡាករ Ferenc Puskas ដែលបានលេងជាលើកចុងក្រោយរបស់គាត់នៅអាយុ៣៩ឆ្នាំខែ និង៧ថ្ងៃ។ បន្ទាប់មកគឺអតីតកីឡាករ Paco Buyo លេងនៅអាយុ៣៨ឆ្នាំខែថ្ងៃ ហើយអតីតកីឡាករចាស់លំដាប់ទី៣គី Jerzy Dudek លេងនៅអាយុ៣៨ឆ្នាំខែនិង២៤ថ្ងៃពួកគាត់ចូលនិវត្តន៍ទាំងអស់នៅឯកីឡដ្ឋាន Estadio Santiago Bernabeu

អតីតកីឡាករចាស់ជាងគេលំដាប់ទី៤ គឺអតីតកីឡាករ Alfredo diStefano ដែលមិនបានចូលនិវត្តន៍នៅ Real Madrid ប៉ុន្តែគាត់បានលេងចុងក្រោយនៅអាយុ៣៧ឆ្នាំ ១០ខែ និង២៣ថ្ងៃ ហើយទី៥គឺអតីតកីឡាករPaco Gento មានអាយុ៣៧ឆ្នាំ ៧ខែ ចំណែកអតីតកីឡាករ Miguel Angel មានអាយុ៣៧ឆ្នាំ ៥ខែ និងថ្ងៃ និងទី៧កីឡាករ Modricអាយុ៣៦ឆ្នាំ ៩ខែ និង២១ថ្ងៃ

ដោយ៖ភារៈ


ចែករំលែក៖