ព័ត៌មានទាន់ហេតុការណ៍៖

ថៃ៖ អ្នកដែលបំពានច្បាប់ហាមប្រាមប្រមូលផ្តុំគ្នា នឹងត្រូវពិន័យជាទឹកប្រាក់ដល់ទៅ​​១៣០០ដុល្លារ​

ចែករំលែក៖

រដ្ឋាភិបាលថៃ បាន​ហាមប្រាម​ប្រមូលផ្តុំគ្នា ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩ ជាថ្មី ​លើកលែងតែការជួបជុំជាលក្ខណៈគ្រួសារ ​និងសកម្មភាពប្រមូលផ្តុំដែលរៀបចំឡើងដោយរដ្ឋាភិបាល។ ​ការហាមប្រាមនឹងចូលជាធរមានភ្លាមៗ​។
អ្នកសារព័ត៌មានTTXVN ប្រចាំនៅទីក្រុងបាងកកបានរាយការណ៍នៅថ្ងៃទី៣០ ខែធ្នូថា អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រង​ជំងឺឆ្លងកូវីដ​-១៩(CCSA) លោក​Taweesilp Visanuyothin បានប្រកាសថា នៅក្នុងតំបន់ដែលមានករណីឆ្លងខ្ពស់​ត្រូវបានហាមប្រាមជួបជុំគ្នា លើកលែងតែការជួបជុំសមាជិកក្នុងគ្រួសារប៉ុណ្ណោះ​ និងសកម្មភាពជួបជុំដែលរៀបចំឡើងដោយរដ្ឋាភិបាល​។
មន្ត្រីតាមតំបន់មានតួនាទីតាមដាន​ការអនុវត្តច្បាប់​​ ហើយការជួបជុំលុះត្រាតែមានការអនុញ្ញាត ។ បើអ្នកណានៅតែបំពានច្បាប់ហាមប្រាមនោះនឹងត្រូវជាប់គុក​២ឆ្នាំ ឬពិន័យជាប្រាក់​​៤ម៉ឺនបាត (ប្រមាណ​១៣០០ដុល្លារអាមេរិក)។ អភីបាល ខេត្ត-ក្រុង ជាអ្នកកំណត់ទីតាំងដែលអនុវត្តច្បាប់​ហាមជួបជុំគ្នា ។
ការសម្រេចខាងលើកើតឡើងក្រោយពេលថៃមានករណីឆ្លងកូវីដ​-១៩កើនឡើងខ្ពស់​ ដោយនៅថ្ងៃទី ៣០ខែធ្នូនេះ មានករណីឆ្លងរាលដាលបន្ថែម​២៥០នាក់ថ្មី ក្នុងនោះមាន​២៤១នាក់ឆ្លងក្នុងសហគមន៍​និង​៨នាក់នៃចូលពីក្រៅ​។​ មកទល់ពេលនេះ មានខេត្តក្រុងចំនួន​៤៨ ក្នុងចំណោម​៧៧ខេត្តក្នុងក្នុងប្រទេសថៃមានករណីឆ្លងកូវីដ​-១៩ ។​ គិតមកដល់ថ្ងៃទី​៣០ខែធ្នូ​ថៃមានករណីឆ្លងសរុប ៦.៦៩០នាក់ និងស្លាប់​៦១នាក់៕ដោយ៖ធី រីណា


ចែករំលែក៖