ភ្នំពេញ៖ រថយន្តម៉ាស្តាBF50មួយគ្រឿងដែលបេីកបរក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរួចហើយបន្តទៅបុករថយន្តម៉ាស្តាមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងកេីតផ្សារដេីមគ តាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ផ្សារដេីមគ ព្រំប្រទល់សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹកកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានរថយន្តម៉ាកម៉ាស្តាBF50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI-6461 បេីកបរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ហើយក៏បន្តទៅបុករថយន្តម៉ាកម៉ាស្តា៣ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-2185 ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ ហើយដោយសារតែរបាំងថ្មពុះចែកទ្រូងផ្លូវមិនមានរងការខូចខាតទេីបសមត្ថកិច្ចឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្តង៕
ដោយ៖សុខាសែនជ័យ