ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា ផ្ញើសារជូនពរសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេង សំរិន ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលប្រពៃថ្លៃថ្លា នៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ខាងមុខនេះលោក សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សាសៅ ទី ហេង សំរិន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីគោរព សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាស្មារតីវាងវៃភ្លឺថ្លា អាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែសំបូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះដែរ លោក សុខា សូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចពញាចក្រី ដែលបានលះបង់កម្លាំងកាយពល និងប្រាជ្ញាស្មារតី ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ សម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើនរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

ទន្ទឹមនេះ ក្រោមវីរភាពដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ស្ថាប័នរដ្ឋសភា បាន និងកំពុងដើរតួនាទីកាន់តែសកម្មក្នុងការចូលរួមចំណែកដល់ការធានាយ៉ាងរឹងមាំនូវសន្តិភាព អធិបតេយ្យ និងស្ថិរភាពជាតិបង្កលក្ខខណ្ឌអំណោយផលដល់និរន្តរភាព នៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា

យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិតនិងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសឆ្ងាយពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីខានឡើយ៕ដោយ៖ស តារា


ចែករំលែក៖