ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២ គីឡូក្រាម។
ករណីបង្ក្រាបខាងលើនេះគឺធ្វើឡើងចំនួន៣គោលដៅផ្សេងគ្នា៖
គោលដៅទី១: ថ្ងៃទី០៥ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទី ស្ថិតនៅចំណុចស្ថានីយ៍ប្រេងឥន្ធន: កាលតិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គោលដៅទី២: ថ្ងៃទី០៧ មករា ឆ្នាំ២០២១ វេលាម៉ោង០០.០៥នាទី ស្ថិតនៅចំណុចមុខភោជនីយដ្ឋានម្លប់ប្ញស្សី ផ្លូវជាតិលេខ៥ សង្កាត់ប៉ាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គោលដៅទី៣: ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៣:១០នាទី ស្ថិតនៅចំណុចបន្ទប់ជួលលេខE៤៣ ជាន់ទី៤ ផ្លូវបេតុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះ
១-ឈ្មោះ មាស ធីតា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។
៣-ឈ្មោះ សេង ប៊ុនហៃ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។
ដោយចាប់យកវត្ថតាងបានរួមមាន៖
-មេតំហ្វេតាមីន(ICE)ទម្ងន់២.៤៦ក្រាម។
-កេតាមីន(KETAMINE)ទឹកនិងម្សៅ ទម្ងន់១៩១៦.៦១ក្រាម។
-អុិចស្តាសុី (MDMA)ទម្ងន់ ១៧៩.៣៣ក្រាម។
-នីមេតាហ្សេប៉ាម ទម្ងន់២.៨៨ ក្រាម។
សរុប សារធាតុញៀន ២១០១.២៨ក្រាម ស្មើ ២គីឡូ និង១០១.២៨ក្រាម
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕
ដោយ៖ស សម