ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗមួយចំនួន របស់យុវជនគណបក្សថ្នាក់កណ្តាល នៅវិមាន ៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕
ដោយ៖សិលា