ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៦នាក់ ជាពលករមកពីប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានថា, រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៦នាក់ ជាពលករមកពីប្រទេសថៃ និងមិនមានករណីជាសះស្បើយ។

អ្នកមានវិជ្ជមានកូវីដ-១៩ ទាំង៦ នាក់រួមមាន៖

១ – ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានធ្វើ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

២ -ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

៣ – ស្ត្រីជនជាតិខ្មែរ អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកពាមជ ខេត្តព្រៃវែង បានធ្វើដំណើរមកពី ប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។ 

៤-ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកពាមជរ ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

៥ -ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីទាំង ០៥រូបខាងលើនេះ ផ្តល់ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

និងទី៦ -ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានធ្វើ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕

ដោយ៖សិលា


ចែករំលែក៖