ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចពិជ័យសេនា ទៀ បាញ់ ជូនពរខួបលើកទី៣៦ នៃការឡេីងកាន់តំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុងឧត្តម ខួបលើកទី៣៦ នៃការឡេីងកាន់តំណែងជានាយករដ្ឋមន្រ្តី  នៃព្រះរាជាណាចក្រកម្ពុជា របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាងនាមកងយោធពលខេមរភូមិន្ទទាំងអស់ និងក្នុងនាមខ្ញុំផ្ទាល់ សូមគោរពជូនពរសព្ទសាធុការ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវមោទនភាព និងកោតសរសេីរដ៏ស្មោះ ជូនចំពោះ​ សម្តេចអគ្គមហាសេនាបតីតេជោ ដោយក្នុងរយៈពេល ៣៦ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លៀសវៃ និងភាពអង់អាចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ បានបន្សល់ទុកនូវស្នាដៃដ៏ធំធេង ជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការរំដោះប្រទេសជាតិចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានដល់ការផ្សះផ្សារ បង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជូនប្រជាជន និងមាតុភូមិ។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖