ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ស៊ុំ គឹមសាន្ដ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៣៦.៤១១.៥០០រៀល ជូនដល់ គ្រួសារ សពលោក ព្រិន្ទបាលឯក គុណ ឌី សមាជិកមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងនោះដែរក្នុងនាមជាតំណាង លោកឧត្តមសេនីយ៍ឯកមេបញ្ជាការ ឧត្តមសេនីយ៍ត្រី ស៊ុំ គឹមសាន្ត បានសំដែងនូវការសោកស្តាយចំពោះការបាត់បង់សមាជិក ដែលធ្លាប់បានបំពេញភារកិច្ចការងារកន្លងមកនេះ។ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសពផងដែរ៕
ដោយ៖សិលា