ខេត្តព្រះសីហនុ៖ មានករណីបុរសជនជាតិចិនម្នាក់ស្លាប់ នៅក្នុងមន្ទីរសំរាកព្យាបាលថុងជី បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៧៖៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងក្រុមទី០៨ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះថា សាកសពជនរងគ្រោះមានឈ្មោះ ចិន យៀន (ZHEN YUA) ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាដក មូលហេតុស្លាប់ដោយសារជំងឺគាំងបេះដូង ។
បច្ចុប្បន្នសពជនរងគ្រោះបានតម្កល់រក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ