ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី អញ្ជើញចុះបំពេញទស្សនកិច្ចសិក្សានៅគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យ នៃដំណើរការបង្រៀន និងការរៀន

ចែករំលែក៖

ភ្នំពេញ៖ គណ:ប្រតិភូគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណ:កម្មការ និងអមដំណើរដោយ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សានៅគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យ នៃដំណើរការបង្រៀន និងការរៀន នាឱកាសបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២០-២០២១ ក្នុងបរិបទកូវីដ-១៩ ជាពិសេសចង់ស្វែងយល់ពីការបង្រៀន និងការអនុវត្តនិយាមថ្មីតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា, ដំណើរចុះទស្សនកិច្ចសិក្សាស្វែងយល់នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅវិទ្យាល័យព្រះសុីសុវត្ថិ៕

ដោយ៖សិលា


ចែករំលែក៖