ព័ត៌មានទាន់ហេតុការណ៍៖

តោះ! អ្នកចូលចិត្តហូបមើមខ្ទឹមជ្រក់​ មានរូបមន្តចង់ចេះវិធីធ្វើអត់?

ចែករំលែក៖

     ចំណេះដឹងទូទៅ៖តេីបងប្អូនមានធ្លាប់គិតថានឹងរៀនធ្វេីមើមខ្ទឹមជ្រក់ឲ្យឆ្ងាញ់ដេីម្បីហូបខ្លួនឯងដែរឬទេ? ហេីយតេីវិធីធ្វេីរបៀបណាទេីបមានរសជាតិឆ្ងាញ់បេីចង់ដឹងច្បាស់សូមអានព័ត៌មានលម្អិតមានដូចខាងក្រោម៖

ជំហ៊ានដំបូងគ្រឿងផ្សំមានដូចជា៖ ខ្ទឹមសមើមចាស់ៗ ១គីឡូ,ទឹក ១លីត្រ ស្ករត្នោត ឬស្ករស ៣វែក,ទឹកខ្មេះ៣វែក,អំបិល ១ស្លាបព្រាបាយ។

ចំណែកវិធីធ្វើមានដូចជា៖

.កាត់មើមខ្ទឹមលាងឲ្យស្អាត ទុកមួយអន្លើ។ 

.ឆ្នាំងដាក់ទឹកដាំឲ្យពុះ រួចលើកចុះទុក ៥នាទី ហើយចាំដាក់មើមខ្ទឹមចូលទឹកក្តៅប្រហែល ១នាទី ហើយស្រង់យកខ្ទឹមចេញទុកឲ្យស្រស់ទឹក (កុំទុកយូរនាំឲ្យសាច់ខ្ទឹមឆ្អិនរលួយ បើទឹកត្រជាក់នឹងនាំឲ្យមើមខ្ទឹម ក្លាយជាមានពណ៌ខៀវពេលជ្រក់)

.យកកែវ ឬក្រឡដែលត្រូវដាក់ត្រាំយកលាងទឹកហើយជូតឲ្យស្ងួតបន្ទាប់មកញាត់មើមខ្ទឹមចូលក្នុងកែវ។

.ដាក់កម្លោចស្ករ ហើយចាក់ទឹក ដាក់អំបិលចូលដាំឲ្យពុះ រួចភ្លក្សឲ្យមានរសជាតិផ្អែមប្រៃបន្តិច។ 

.ពេលទឹកស្ករពុះលើកចុះទុកឲ្យត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិច ដើម្បីយកក្លិនឈ្ងុយផង ដើម្បីឲ្យជ្រក់មានពណ៌ថ្លាស្អាតផង(តែកុំលាយឲ្យដល់ជូរ) កូរលាយឲ្យសព្វចូលគ្នាល្អ ទើបចាក់ចូលកែវខ្ទឹម គ្របឲ្យជិត។ 

.រួចហើយយកកែវខ្ទឹមហាលថ្ងៃ ៤ថ្ងៃ ដើម្បីឲ្យចេញជាតិជូរឆ្ងាញ់រួចរាល់អស់ហើយយកមកបរិភោគបានជាការស្រេច៕ដោយ៖សហការី


ចែករំលែក៖